×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បុរសដែលជួយជប៉ុនឱ្យឈានដល់វគ្គ16ក្រុមនៅWorld Cup 2002 យល់ព្រមដឹកនាំក្រុមជម្រើសជាតិវៀតណាម

អ្នកចាត់ការសញ្ជាតិបារាំង Philippe Troussier បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាម ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។

ប្រភពមួយបានប្រាប់ Vietnam Express ថា Troussier នឹងជំនួសលោក Park Hang-seo ដែលនឹងផុតកិច្ចសន្យានៅថ្ងៃទី 31 ខែមករា។ Troussier និងសហព័ន្ធរបស់វៀតណាម បានធ្វើការចរចានាពេលថ្មីៗនេះ ហើយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបឋម។ ប៉ុន្តែ សហព័ន្ធវៀតណាម មិនទាន់បានប្រកាសពីកិច្ចព្រមព្រៀងនេះនៅឡើយទេ ដោយសារការគោរពគ្រូបង្វឹក Park ដែលបានបញ្ចប់ការដឹកនាំរយៈពេល 5 ឆ្នាំជាមួយវៀតណាម បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Cup 2022 កាលពីថ្ងៃចន្ទ ដែលជួយឱ្យវៀតណាមក្លាយជាជើងឯករង ដោយសារចាញ់ថៃ។

លោក Troussier មានវ័យ 67 ឆ្នាំ បានដើរតួជាទីប្រឹក្សាយុទ្ធសាស្ត្រ និងបន្ទាប់មកជានាយកបច្ចេកទេសនៅមូលនិធិលើកកម្ពស់ទេពកោសល្យបាល់ទាត់វៀតណាម កាលពីឆ្នាំ 2018 ។

មួយឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹក U19 ដែលគាត់បានជួយវៀតណាមឱ្យបានកក់កៅអីមួយនៅពានរង្វាន់ U19 AFC Championship 2020 ដែលត្រូវលុបចោលដោយសារតែ Covid-19 ។ គាត់បានចាកចេញបន្ទាប់ពីកិច្ចសន្យារបស់គាត់ បានអស់សុពលភាពកាលពីខែមិថុនា ឆ្នាំ 2021 ។

គាត់មានរហស្សនាមថា “White Witch Doctor” ដោយគាត់បានដឹកនាំក្រុមជម្រើសជាតិកូឌីវ័រ នីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង និងបួគីណាហ្វាសូ។ សមិទ្ធផលធំបំផុតរបស់គាត់ គឺការជួយឱ្យក្រុមជម្រើសជាតិជប៉ុនឈ្នះពានរង្វាន់ AFC Asian Cup ឆ្នាំ 2000។

ពីរឆ្នាំក្រោយមក គាត់បានដឹកនាំជប៉ុនទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2002 ដែលជាសមិទ្ធផលល្អបំផុតរបស់ជប៉ុន ដែលមិនធ្លាប់មាននៅក្នុងការប្រកួតនៅពេលនោះ។ នៅឆ្នាំ 2020 សហព័ន្ធបាល់ទាត់អាស៊ី បានជ្រើសរើសគាត់ ជាគ្រូបង្វឹកដ៏ឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ Asian Cup ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង