×

មកដឹងម្ហូបអាហារ និងផ្លែឈើមួយចំនួនដែលមិនគួររំលងនៅថ្ងៃសែនចូលឆ្នាំចិន

ភ្នំពេញ៖ ការរៀបចំគ្រឿងរណ្តាប់សម្រាប់ពិធីសែនចូលឆ្នាំចិនដែលជាថ្ងៃដ៏មមាញឹកមួយនៃអ្នកជាប់សែស្រឡាយចិនទាំងអស់នាំគ្នាញាប់ដៃញាប់ជើងរៀបចំម្ហូបអាហារ ផ្លែឈើ នំចំណី ភេសជ្ជៈ ទៅតាមប្រពៃណីមុនថ្ងៃចូលឆ្នាំចិនមួយថ្ងៃ។

សម្រាប់ម្ហូបសំខាន់ៗដែលបងប្អូនខ្មែរកាត់ចិនមិនអាចរំលងបាននោះមានដូចជា មីឆា តំណាងឱ្យអាយុវែង និងម្ហូបបន្ថែមមួយចំនួនទៀតដូចជា ស៊ុប ឬឆ្នាំងភ្លើង មាន់ស្ងោរ ឬជ្រូកខ្វៃ ឬអាចជំនួសដោយត្រីក៏បានដែលតំណាងឱ្យការកើនទ្រព្យសម្បត្តិ។ បន្ថែមពីនេះទៀត ត្រូវមាននំឡើង តែ និងស្រាស ដែលតំណាងឱ្យលាភសំណាងនាំលុយឱ្យហូរចូលក្នុងរបររកស៊ី។

រីឯផ្លែឈើវិញជនជាតិចិនមិនដែលរំលងផ្លែប៉ោម សារី ក្រូចឃ្វិច ទំពាំងបាយជូរ និងផ្លែចេកឡើយ ព្រោះគេជឿថា៖
– ផ្លែប៉ោមតំណាងឱ្យសន្តិភាព
– ផ្លែសារី តំណាងឱ្យសំណាងល្អពេញមួយជីវិត
– ផ្លែក្រូចឃ្វិចតំណាងឱ្យទ្រព្យសម្បត្តិ
– ផ្លែទំពាំងបាយជូរតំណាងឱ្យភាពចម្រុងចម្រើន
– ផ្លែចេក តំណាងឱ្យកូនចៅពេញផ្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង