×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Haaland បំបែកកំណត់ត្រាមួយទៀតនៅEPL ក្រោយស៊ុតបានហ៊ែតទ្រីកទល់នឹង Wolves

Erling Haaland បានបំបែកកំណត់ត្រានៅក្របខណ្ឌ Premier League មួយទៀត បន្ទាប់ពីរកបាន Hat-Trick ជាលើកទី 4 របស់គាត់ក្នុងរដូវកាលនេហ ទល់នឹង Wolves ក្នុងជ័យជម្នះ 3-0 ។

តារាឆ្នើមរបស់ក្រុម Manchester City រូបនេះ បានបន្តផ្ដល់ការភ្ញាក់ផ្អើលចាប់តាំងពីផ្លាស់ពី Borussia Dortmund មកកាន់កីឡដ្ឋាន Etihad ។ គ្រាប់បាល់ហ៊ែតទ្រីកលើកទី 4 របស់ Haaland ធ្វើបានត្រឹមតែ 19 ប្រកួតប៉ុណ្ណោះ ដែលបានបំបែកកំណត់ត្រារបស់ Ruud van Nistelrooy អតីតខ្សែប្រយុទ្ធរបស់ Manchester United ។

Van Nistelrooy ធ្វើបានហ៊ែតទ្រីកជាលើកទី 4 នៅក្នុង 65 ប្រកួត។ នេះសបញ្ជាក់ថា Haaland ពិតជាកីឡាករដ៏អស្ចារ្យនាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា ហ៊ែតទ្រីកកន្លងមករបស់ កីឡាករសញ្ជាតិន័រវែស បានកើតឡើងអំឡុងការប្រកួតទល់នឹង Crystal Palace, Nottingham Forest និង Manchester United ។

City បានស្ថិតនៅចំណាត់ថ្នាក់លេខ2 ក្នុងតារាង EPL តាមពីក្រោយ Arsenal ចំនួន 5 ពិន្ទុ ប៉ុន្តែក្រុមកាំភ្លើងធំនៅសល់មួយប្រកួតក្នុងដៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង