×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ភាគហ៊ុនរបស់ក្លិប Juventus ធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីត្រូវបានកាត់15ពិន្ទុ

ភាគហ៊ុនរបស់ក្លិប Juventus បានធ្លាក់ចុះប្រហែល 10% នៅថ្ងៃចន្ទនេះ បន្ទាប់ពីអាជ្ញាធរបាល់ទាត់អ៊ីតាលី បានដកចំនួន 15 ពិន្ទុ នៅក្នុងក្របខណ្ឌ Serie A ជុំវិញភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងការក្លែងបន្លំទិន្នន័យក្នុងគណនេយ្យរបស់ក្លិប។

Juventus ដែលបានឈ្នះពានលីគអ៊ីតាលីច្រើនជាងក្លិបណាៗទាំងអស់នោះ ឥឡូវនេះកំពុងឈរនៅលេខ 9 ក្នុងតារាងនៃក្របខណ្ឌ Serie A ហើយប្រឈមមុខនឹងការលំបាកដើម្បីស្វែងរកកៅអីសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។

ក្លិបបាននិយាយថាខ្លួននឹងរង់ចាំហេតុផលសម្រាប់ការសម្រេចចិត្តដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃសុក្រ ប៉ុន្តែថាពួកគេគ្រោងនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យទៅតុលាការកីឡាជាន់ខ្ពស់ នៅគណៈកម្មាធិការអូឡាំពិកអ៊ីតាលី។

នាយកប្រតិបត្តិថ្មីរបស់ Juventus លោក Maurizio Scanavino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា៖ “យើងជឿថា យើងស្ថិតនៅក្នុងជំហរដ៏រឹងមាំមួយ ហើយយើងនឹងបន្តដើរលើផ្លូវនេះ”។

Juventus ដែលគ្រប់គ្រងដោយគ្រួសារ Agnelli កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីអាជ្ញាធរកីឡា និងផ្លូវច្បាប់ចំពោះចំណូលចំណាយរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង