×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Mbappe ស៊ុត5គ្រាប់ក្នុងជ័យជម្នះរបស់ PSG នៅពានរង្វាន់ French Cup

Kylian Mbappe បានក្លាយជាកីឡាកររបស់ Paris Saint-Germain ដំបូងគេដែលស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការប្រកួតមួយ ខណៈក្រុមយក្សនៃក្របខណ្ឌ Ligue 1 បានបំបាក់ក្រុមមកពីលីគលំដាប់ទី 6 នៅប្រទេសបារាំង ពោលគឺ Pays de Cassel ក្នុងលទ្ធផល 7-0 ក្នុងការប្រកួត French Cup យប់មិញ។

Mbappe ដែលបានស៊ុតបញ្ចូលទីបាន Hat-trick ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 រវាងក្រុមបារាំងនិងអាហ្សង់ទីន បានស៊ុតបញ្ចូលទីបាន Hat-trick ក្នុងវគ្គទីមួយ ខណៈដែលក្រុម PSG បាននាំមុខ 4-0 ។

កីឡាកររបស់បារាំងដដែល បានស៊ុតបញ្ចូលទីពីរគ្រាប់បន្ថែមទៀត បន្ទាប់ពីសម្រាក 15 នាទី ដោយ Neymar និង Carlos Soler បានស៊ុតបញ្ចូលទីគ្រាប់បាល់ផ្សេងទៀតរបស់ PSG ។

ក្លិបដែលបានឈ្នះពាន French Cup ចំនួន 14 ដង ដែលជាចំនួនច្រើនជាងក្រុមណាៗទាំងអសនេះ នឹងប្រកួតក្រៅដីជាមួយ Marseille ក្នុងវគ្គ 16 ក្រុមចុងក្រោយ French Cup នៅដើមខែក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង