×

David de Gea អាចយល់ព្រមកាត់ប្រាក់ឈ្នួលដើម្បី បន្ដកិច្ចសន្យាថ្មីជាមួយ Man UTD

អ្នកចាំទី David de Gea អាចនឹងយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល២៥ភាគរយដើម្បីអាចឈានដល់ការចរចាបន្ដកិច្ចសន្យាថ្មីជាមួយក្លិប Man UTD។
កិច្ចសន្យាបច្ចុប្បន្នរបស់ David de Gea នឹងអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខ ដោយគេបានឈានដល់រដូវកាលទី១២របស់ខ្លួន នៅទឹកដី Old Trafford។

អ្នកចាំទីជនជាតិអេស្ប៉ាញ នៅតែជាកីឡាករដ៏សំខាន់មួយរូបក្នុងក្រុមដោយគេបានបង្ហាញខ្លួនសរុប ៥១៣ប្រកួតមកហើយ ខណៈរដូវកាលនេះ រូបគេទទួលបានឱកាសបង្ហាញខ្លួន២៦ប្រកួត និងរបូតគ្រាប់បាល់២៦គ្រាប់។
យ៉ាងណាក្ដី គ្រូបង្វឹកលោក Erik ten Hag នៅតែមានជំនឿចិត្តលើរូបគេ ហើយរីករាយចង់អោយ De Gea បន្ដលេងជាមួយ Man UTD បន្តទៀត។ ដូច្នេះហើយ មានការលេចឮថា De Gea មានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ឈ្នួល ដើម្បីអាចបន្ដលេងនៅ Man UTD មួយរដូវកាលទៀត។

សារព័ត៌មាន The Sun បានរាយការណ៍ថា De Gea នឹងទទួលយកកុងត្រា ដែលតម្រូវអោយគេកាត់បន្ថយ២៥ភាគរយ នៃប្រាក់ឈ្នួល ២០លានផោនដែលគេទទួលបានក្នុងមួយរដូវកាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង