×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Gareth Bale នឹងចូលរួមកម្មវិធីប្រកួតកូនហ្គោលដណ្ដើមប្រាក់ 9លានដុល្លារអាមេរិក

Gareth Bale បានប្រកាសថា ខ្លួននឹងចូលរួមក្នុងព្រឹត្តិការណ៍វាយកូនហ្គោល PGA Tour នៅទីក្រុង Pebble Beach រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីចូលនិវត្តន៍ពីអាជីពបាល់ទាត់។

កីឡាករវ័យ 33 ឆ្នាំដែលតំណាងឱ្យក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ប្រទេសកាតា បានប្រកាសកាលពីថ្ងៃទី 9 ខែមករា ថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់កម្រិតក្លិបនិងអន្តរជាតិ។ Bale បានឈ្នះពានរង្វាន់ Champions League ចំនួន 5 សម័យជាមួយ Real Madrid អំឡុងពេលស្នាក់នៅរយៈពេល 9 ឆ្នាំ។

ក្នុងអាជីពបាល់ទាត់របស់គាត់ Bale ធ្លាប់បានបង្ហាញពីចំណង់ចំណូលចិត្តនៅក្នុងកីឡាវាយកូនហ្គោល ហើយឥឡូវនេះ គាត់នឹងចូលរួមក្នុងព្រឹត្តិការណ៍ AT&T Pebble Beach Pro-Am រួមជាមួយអ្នកឈ្នះពានរង្វាន់ US Open ពោលគឺកីឡាករ Matt Fitzpatrick និងអ្នកចូលរួមចំនួន 156 នាក់ផ្សេងទៀត។

Bale បាននិយាយនៅលើ Instagram ថា៖ “រីករាយដែលបានប្រកាសថា ខ្ញុំនឹងលេងនៅក្នុង AT&T Pebble Beach Pro-Am នៅដើមខែក្រោយ! Let’s go។”

កីឡាករ Bill Murray, Jason Bateman និង Macklemore នឹងស្ថិតក្នុងចំណោមកីឡាករផ្សេងទៀតដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលមានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៩លានដុល្លារដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង