×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Sadio Mane ត្រឡប់ទៅហ្វឹកហាត់ជាមួយ Bayern Munich ក្រោយជាសះស្បើយពីរបួស

ខ្សែប្រយុទ្ធ Sadio Mane របស់ក្លិប Bayern Munich បានត្រលប់មកហ្វឹកហាត់វិញកាលពីម្សិលមិញ ខណៈកីឡាករអន្តរជាតិសេណេហ្គាល់រូបនេះបានជាសះស្បើយពីរបួសជើង ដែលបានធ្វើឱ្យគាត់មិនអាចចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាបាន។

នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើទំព័រ Twitter របស់ក្លិប Mane បានបង្ហាញខ្លួននៅលើទីលានដែលគ្របដណ្តប់ដោយព្រិលនៅ Saebener Strasse ក្នុងទីក្រុង Munich ។ Mane បាននិយាយថា៖ “ពិតជាមានអារម្មណ៍ល្អណាស់ បន្ទាប់ពីត្រឡប់ពីថ្ងៃឈប់សម្រាកដ៏យូរ”។

Mane វ័យ 30 ឆ្នាំ បានរងរបួសជើងខាងស្តាំអំឡុងពេលដែល Bayern ឈ្នះ 6-1 ក្នុងដីជាមួយ Werder Bremen កាលពីថ្ងៃទី 8 ខែវិច្ឆិកា ហើយបានទទួលការវះកាត់ បន្ទាប់ពីឈ្មោះរបស់គាត់បានស្ថិតក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិសេណេហ្គាល់សម្រាប់ព្រឹត្តិការណ៍ World Cup ដែលអាហ្សង់ទីនបានក្លាយជាជើងឯក។

គ្រូបង្វឹករបស់ Bayern លោក Julian Nagelsmann បាននិយាយថា Mane អាចនឹងត្រលប់មកវិញសម្រាប់ជើងទីពីរនៃការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Paris Saint-Germain នៅថ្ងៃទី 8 ខែមីនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង