×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd កាន់តែកក់ក្ដៅក្នុងការឈានទៅវគ្គផ្ដាច់ព្រ័ត្រពានCarabao Cupក្រោយឈ្នះForest

ក្រុម Manchester United បានតែខិតជិតការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup នៅកីឡដ្ឋាន Wembley នៅខែក្រោយ បន្ទាប់ពីទទួលជ័យជម្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល 3-0 នៅជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន City Ground របស់ក្រុមម្ចាស់ផ្ទះ កាលពីយប់មិញ។

គ្រាប់បាល់របស់ Marcus Rashford បានផ្តល់ការនាំមុខសម្រាប់ Man United ត្រឹមតែរយៈពេល 6 នាទី មុនពេលដែលខ្សែប្រយុទ្ធចំណូលថ្មី Wout Weghorst បានបន្ថែមគ្រាប់ទីពីរ នៅចុងវគ្គទីមួយ ជាមួយនឹងគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លិប ហើយ Bruno Fernandes បានស៊ុតបញ្ចូលទីនៅចុងវគ្គទីពីរ។

កូនក្រុមរបស់លោក Erik ten Hag មានភាពកក់ក្ដៅចំពោះលទ្ធផលនេះ ខណៈការប្រកួតជើងទីពីរ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Old Trafford ក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់។ ក្រុមបិសាចក្រហម កំពុងស្វែងរកការឈ្នះពានរង្វាន់ណាមួយជាលើកដំបូង ចាប់តាំងពីឆ្នាំ 2017 ។

ចំណែកកូនក្រុមរបស់លោក Steve Cooper កំពុងស្វែងរកការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង ចាប់តាំងពីលោក Brian Clough បានដឹកនាំ Forest ឈានដល់វគ្គផ្តាច់ព្រ័ត្រតាំងពីឆ្នាំ 1992 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង