×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Al-Nassrធ្លាក់ចេញពីSaudi Super Cup ខណៈRonaldoនៅមិនទាន់អាចរកគ្រាប់បាល់សម្រាប់ក្លិបថ្មីរបស់ខ្លួន

Cristiano Ronaldo មិនទាន់អាចរកគ្រាប់បាល់បាននៅឡើយទេ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈក្លិបបាល់ទាត់ Al-Nassr ត្រូវបានទម្លាក់ចេញពីពានរង្វាន់ Saudi Super Cup កាលពីយប់មិញ។

ក្លិបបាល់ទាត់ Al-Ittihad របស់អ្នកចាត់ការ Nuno Espirito Santo បានយកឈ្នះ 3-1 លើ Al-Nassr ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ។ Al-Nassr បានវាយបកបានមួយគ្រាប់វិញក្នុងវគ្គទី 2 នៅពេលដែលកីឡាករ Talisca ស៊ុតបញ្ចូលទីនៅនាទីទី67 ។ ប៉ុន្តែ Al-Ittihad បានធានាជ័យជម្នះរបស់ពួកគេនៅនាទីទី 3 នៃម៉ោងបន្ថែម ពីគ្រាប់បាល់របស់ Muhannad Al-Shanqeeti ។

លទ្ធផលនេះមានន័យថា Ronaldo បានខកខានក្នុងការស៊ុតបញ្ចូលទី ឬ Assist ណាមួយ
ក្នុងការបង្ហាញខ្លួនសម្រាប់ក្លិប Al-Nassr ជាលើកទីពីរ។ ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន 5 សម័យរូបនេះ ប៉ះបាល់បានសម្រេចតែ 22 លើកក្នុងចំណោម 28 លើកប៉ុណ្ណោះ។

ក្រុម Al-Ittihad នឹងឡើងទៅប៉ះក្រុម Al Feiha នៅវគ្គផ្ដាច់ព្រ័ត្រ ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខ។ ចំណែក Al-Nassr នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម Al Fateh នៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលរបស់អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី3 ខែកុម្ភៈ នៅក្នុងការប្រកួតបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង