
ចម្លើយនោះគឺផ្លូវ US highway 20 ឬហៅដោយខ្លី US 20 ។ ផ្លូវហាយវេដែលវែងជាងគេនៅអាមេរិកនេះ មានប្រវែងរហូតដល់ទៅជាង ៣៣៦៥ ម៉ាយល៍ ឬជាង ៥៤១៥គីឡូម៉ែត្រឯណោះ! វាជាផ្លូវតែមួយគត់ដែលបានតភ្ជាប់រវាងចំណុចចុងទីភាគខាងកើត និងភាគខាងលិចនៃប្រព័ន្ធផ្លូវហាយវេរបស់សហរដ្ឋអាមេរិក។

ផ្លូវ US 20 របស់សហរដ្ឋអាមេរិកនេះផងដែរ គឺជាផ្លូវដ៏សំខាន់បំផុតដែលតភ្ជាប់ពីឆ្នេរសមុទ្រប៉ែកខាងកើតទៅកាន់ឆ្នេរសមុទ្រនៅប៉ែកខាងលិចអាមេរិក។ ផ្លូវនេះបានចាប់ផ្ដើមចេញពីទីក្រុង Newport នៃរដ្ឋ Oregon រហូតដល់ទីក្រុង Boston នៅរដ្ឋ Massachusetts ។
ផ្លូវ US 20 ត្រូវបានបើកឱ្យធ្វើដំណើរកាលពីឆ្នាំ ១៩២៦ ដែលនៅពេលនោះវាមិនទាន់វែងដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែយូរៗទៅ គេក៏បានពង្រីកផ្លូវនេះបន្តិចម្ដងៗ ដោយនៅទីបំផុត ធ្វើឱ្យវាបានក្លាយជាផ្លូវដែលវែងបំផុតនៅក្នុងសហរដ្ឋអាមេរិក៕





