
ភ្នំពេញ៖ ក្នុងកម្មវិធីមួយកាលពីម្សិលមិញ តារាល្បីៗជាច្រើនបានមានវត្តមានជួបជុំគ្នាយ៉ាងសប្បាយរីករាយដែលក្នុងនោះក៏មានវត្តមាន សាន្ត កុសុមៈ តួអង្គ វណ្ណារី ក្នុងរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ជាភាពយន្តខ្មែរធ្លាប់ចាក់ផ្សាយនៅលើទូរទស្សន៍ CTN កន្លងមកផងដែរ។

យូរៗបានជួបជុំគ្នាម្តងតារាសម្តែងស្រីជំនាន់ក្រោយ សាន្ត កុសុមៈ បានដើរ Selfie ជាមួយរៀមច្បងប្រុសស្រីមួយអស់ដៃហើយក្នុងនោះអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ជាងគេនោះគឺរូបថត Selfie ជាមួយនឹងកីឡាករបាល់ទាត់វ័យក្មេងសញ្ជាតិខ្មែរ-អាមេរិក Nick Taylor តែម្តងរហូតអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់ថាអ្នកទាំង២ពិតជាស័ក្តសមគ្នាណាស់។
គួរបញ្ជាក់ផងដែរថា Nick Taylor វ័យ២៤ឆ្នាំគឺជាកីឡាករបាល់ទាត់អាជីពដែលលេងជាខ្សែបម្រើស្លាបសម្រាប់ Orlando City B ក្នុង MLS Next Pro។ រីឯ សាន្ត កុសុមៈ គឺជាតារាសម្តែងស្រីជំនាន់ក្រោយដែលធ្លាប់បង្ហាញវត្តមានក្នុងភាពយន្តបុរាណ និងសម័យកន្លងមករបស់ស្ថានីយ៍ទូរទស្សន៍ CTN ក្នុងនោះមានដូចជារឿង “នគរមាស” “ដើមរលួសមាស” និង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ជាដើម៕




