
កូរ៉េខាងត្បូង៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះតារាសម្តែងប្រុសវ័យ ៣៧ឆ្នាំ Song Joong Ki បានប្រកាសជាផ្លូវការថាលោកបានចុះឈ្មោះរៀបការជាមួយមិត្តស្រីសញ្ជាតិអង់គ្លេសដែលជាអតីតតារាសម្តែង Katy Louise Saunders នៅថ្ងៃនេះខណៈនាងកំពុងពរពោះកូនរបស់លោកផងដែរ។

តារាប្រុសរូបនេះបានសរសើរ katy ថាជាស្ត្រីម្នាក់ដែលមានបេះដូងល្អ និងអរគុណនាងដែលបានធ្វើឱ្យលោកក្លាយជាមនុស្សម្នាក់ដែលប្រសើរជាងមុន ម៉្យាងទៀតអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺអ្នកទាំង២សុទ្ធសឹងតែមានគោលដៅដូចគ្នាចង់បានគ្រួសាថ្មីមួយដែលធ្លាប់ស្រមៃមកថាជាគ្រួសារដ៏រីករាយផងដែរ។
គួរបញ្ជាក់ដែរថា Song Joong Ki បានប្រកាសទំនាក់ទំនងរបស់លោកជាមួយមិត្តស្រីវ័យ ៣៨ឆ្នាំកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅរហូតមកដល់ពេលនេះលោកបានប្រកាសជាថ្មីថា Katy កំពុងមានផ្ទៃពោះ ហើយអ្នកទាំង២ក៏បានចុះឈ្មោះរៀបការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះរួចរាល់ផងដែរ៕

