×

ត្រៀមៗ! រឿង “និស្ស័យស្នេហ៍បេះដូង៤” នឹងមានផ្សាយជូនទស្សនាយប់នេះហើយ

ភ្នំពេញ៖ ភាពយន្តខ្មែរ “និស្ស័យស្នេហ៍បេះដូង៤” ដែលទស្សនិកជនទន្ទឹងរង់ចាំងអស់រយៈពេលជាយូរមកហើយ នៅយប់នេះភាពយន្តខ្មែរស្ថិតក្នុងសម័យអាណានិគមបារាំងមួយនេះនឹងនាំមកនូវទស្សនីយភាពប្លែកភ្នែកដែលបង្ហាញពីជីវិតរបស់ក្មេងស្រីម្នាក់ឈ្មោះ វត្តី ខំប្រឹងតស៊ូរស់នៅក្រោមដំបូលផ្ទះដែលត្រូវបានចាត់ទុកដូចអ្នកបម្រើដ្បិតម្តាយជាប្រពន្ធទី២ ក្នុងគ្រួសារ។

រឿងភាគខ្មែរមួយនេះបានបង្ហាញឱ្យឃើញគ្រប់រសជាតិជីវិតចាប់តាំងពីសម័យអាណានិគមបារាំងរហូតភ្ជាប់និស្ស័យដល់សម័យកាលបច្ចុប្បន្នដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៣០ ខែមកររា ឆ្នាំ២០២៣ នេះហើយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧-៨ នាទីយប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង