×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្លិប Al Hilal នៅតែដាក់គោលដៅនាំយក Lionel Messi មករួមក្រុម

សារព័ត៌មាន Skysport បានរាយការណ៍ឱ្យដឹងថា ក្លិប Al Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងចែចូវបញ្ចុះបញ្ចូលឱ្យខ្សែប្រយុទ្ធ Lionel Messi ចូលរួមជាមួយខ្លួន។

Messi នឹងផុតកុងត្រាជាមួយក្លិប Paris Saint-Germain នៅក្នុងឆ្នាំនេះហើយ។ ក្រោយពីលើកពាន World Cup 2022 រួចមក ក្លិបបារាំង ក៏ចរចាបន្តកុងត្រាផងដែរ ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់ជោគជ័យនោះទេ។

សម្រាប់ក្លិប Al Hilal ចង់ឆក់ឱកាសនេះដើម្បីឱ្យ Messi មករួមរស់ជាមួយខ្លួន បន្ទាប់ពីក្លិបគូប្រជែងរបស់ពួកគេគឺក្លិប Al Nassr បាននាំយកខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo រួចមក។ Al Hilal ចង់ផ្តល់ជូន Lionel Messi នូវប្រាក់ឈ្នួលលើសពី ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ចំណែកឯ Paris Saint-Germain ហាក់មានបញ្ហារឿងលើកសំណើបន្ថែមប្រាក់ឈ្នួលដល់ Messi ព្រោះច្បាប់នៅអឺរ៉ុបរឿងប្រាក់ខែមានភាពតឹងតែង ព្រោះពួកគេចង់លើកកម្ពស់ភាពយុត្តិធម៌ផ្នែកហិរញ្ញវត្ថុក្នុងបាល់ទាត់ Fair Play ផ្នែកហិរញ្ញវត្ថុ។

ក្រៅពី Messi ហើយ ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតក៏ចង់ទិញកីឡាករកំពូលៗផ្សេងទៀតដូចជា Mohamed Salah និង Kevin De Bruyne ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង