
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ អ្នកសារព័ត៌មាន Ahn Juin Yong បានឱ្យដឹងថា តារាសម្តែង Song Hye Kyo គឺជាតារាស្រីដែលទទួលបានតម្លៃខ្លួនខ្ពស់ជាងគេក្នុងការសម្តែងភាពយន្តក្នុងមួយភាគរហូតដោយទទួលបានតម្លៃដល់ទៅជាង ២០០លានវ៉ុន ខណៈតារាសម្តែងប្រុសធ្លាក់ទៅលើ Kim Soo Hyun មានតម្លៃខ្លួនខ្ពស់ជាងគេរហូតដល់ទៅជាង ៣០០លានវ៉ុនក្នុងការសម្តែងភាពយន្តមួយភាគ។
គួរបញ្ជាក់ដែរថា ការប៉ាន់ស្មាននេះ បានធ្វើឡើង បន្ទាប់ពី Song Hye Kyo ទទួលបានជោគជ័យក្នុងរឿង The Glory ដែលកំពុងវាយលុកលើ Netflix ខ្លាំង។ តារាស្រីរូបនេះអាចនឹងទទួលបានតម្លៃខ្លួនកាន់តែខ្ពស់ជាងនេះសម្រាប់ការងារលើកក្រោយផងដែរ៕
