×

កម្រនឹងបង្ហាញភាពផ្អែមល្ហែមក៏ពិតមែន តែដំណើរកម្សាន្តទៅជប៉ុនលើកនេះ James Jirayu ធ្វើឱ្យអ្នកអត់គូច្រណែនមិនស្ទើរ

ថៃ៖ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព Jame Jirayu ដែលមានមិត្តស្រីជាអ្នកក្រៅរង្វង់សិល្បៈ កន្លងមកមិនសូវឃើញបង្ហាញរូបថត ក៏ដូចជាភាពផ្អែមល្ហែមជាមួយមិត្តស្រីរបស់ខ្លួនប៉ុន្មានឡើយ ប៉ុន្តែកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ Jame កំពុងធ្វើឱ្យបេះដូងអ្នកគាំទ្រដែលមិនទាន់មានគូរមួលខ្លួនអស់ដោយសាររូបថតមួយសន្លឹកដ៏ផ្អែមល្ហែមរបស់លោកក្រោមវាលព្រិលសក្បុសនៅប្រទេសជប៉ុន។

ត្រឹមរូបភាពមួយសន្លឹកនោះ Jame ត្រូវបានទាំងអ្នកក្រៅ និងក្នុងរង្វង់សិល្បៈនាំគ្នាចំអន់លេងមិនស្ទើរឡើយរហូតអ្នកខ្លះយល់ថា ប្រហែលមិនយូរទៀតឡើយអ្នកទាំង២នឹងមានដំណឹងឆាប់ៗនេះមិនខាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង