×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Pedro Porro ចូលរួមជាមួយ Spurs ពីក្លិប Sporting Lisbon

Tottenham Hotspur បានចុះហត្ថលេខាជាមួយខ្សែការពារ Pedro Porro ពី Sporting Lisbon ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់ក្នុងតម្លៃ 45 លានអឺរ៉ូ។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 23 ឆ្នាំរូបនេះ បានចូលរួមជាមួយ Sporting កាលពីខែសីហា ឆ្នាំ 2020 ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល 2 ឆ្នាំ ហើយបានផ្ទេរទៅជាអចិន្ត្រៃយ៍កាលពីរដូវក្តៅមុន។ គេបានចូលរួមជាមួយ Manchester City ពីក្លិប Girona កាលពីខែសីហា ឆ្នាំ2019 ក្នុងតម្លៃ 11 លានផោន ហើយត្រូវបានខ្ចីជើងដោយ Real Valladolid មុនពេលចូលរួមជាមួយ Sporting ក្នុងតម្លៃ 7.2 លានផោន។

ការមកដល់របស់ Porro បានកើតឡើង ស្របពេលដែល Spurs បញ្ចប់កិច្ចសន្យារបស់ Matt Doherty ដែលបានចូលរួមជាមួយ Atletico Madrid ។ ខ្សែការពារ Djed Spence ក៏បានចាកចេញពី Spurs ផងដែរ ដោយចុះកុងត្រាជាមួយក្លិបបារាំង Rennes ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។

Porro នឹងពាក់អាវលេខ 23 សម្រាប់ Tottenham Hotspur ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ 5 ក្នុងតារាងនៃក្របខណ្ឌ Premier League ដោយមាន 36 ពិន្ទុ និងចាញ់ក្រុមលេខ 4 Man Utd ចំនួន 3 ពិន្ទុ ប៉ុន្តែក្រុមបិសាចក្រហមសល់មួយប្រកួតទៀតក្នុងដៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង