×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែការពារ Joao Cancelo ផ្ទេរទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងដល់ដំណាច់រដូវកាល

ក្លិប Bayern Munich បានចុះកុងត្រានាំយកខ្សែការពារ Joao Cancelo ពីក្លិប Man City លើលក្ខខណ្ឌខ្ចីជើងរហូតដល់ដំណាច់រដូវកាល បូករួមជាមួយលក្ខខណ្ឌអាចទិញផ្តាច់បានក្នុងតម្លៃប្រមាណ៧៥លានដុល្លារ។

កីឡាករវ័យ២៨ឆ្នាំ បានចាប់ផ្តើមការប្រកួតក្នុងលីគចំនួន ១៦ប្រកួត សម្រាប់ Man City នៅរដូវកាលនេះ ប៉ុន្តែរូបគេមិនបានចូលលេង ចាប់តាំងពីការប្រកួតចាញ់ Manchester United កាលពីដើមខែមករា និងបានខកខានបីប្រកួតចុងក្រោយផងដែរ។

Cancelo ចាប់ផ្តើមលេងបានតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតបន្ទាប់ពីការសម្រាក World Cup និងបាត់បង់កន្លែងរបស់ខ្លួនទៅកាន់ Nathan Ake ខណៈ Rico Lewis វ័យ ១៨ ឆ្នាំ ក៏បានក្លាយជាជម្រើសសម្រាប់អ្នកចាត់ការ Pep Guardiola ជាជាងការជ្រើសរើសយករូបគេផងដែរ។

ដូច្នេះហើយ ទើប Joao Cancelo សម្រេចធ្វើការផ្លាស់ប្តូរចេញពី Man City នឹងទៅលេងខ្ចីជើងនៅ Bayern Munich ដោយរូបគេចង់ជាប់ជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់។

អតីតសមាជិក Juventus គឺជាកីឡាករសំខាន់មួយរូបសម្រាប់ Man City ចាប់តាំងពីការមកដល់ ក្នុងឆ្នាំ ២០១៩ ដោយបានឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសចំនួនពីរ ហើយរូបគេក៏ត្រូវបាន ដាក់ឈ្មោះនៅក្នុងបញ្ជីកីឡាករក្រុមឆ្នើមនៅ Premier League ២រដូវកាលកន្លងមកថែមទៀត។

ដោយឡែក Bayern Munich បច្ចុប្បន្នកំពុងមានការប្រទាញប្រទង់នៅចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌ Bundesliga ដោយពួកគេមាន៣៧ពិន្ទុ ខណៈ Union Berlin នៅលេខ២មាន ៣៦ពិន្ទុ RB Leipzig នៅលេខ៣មាន ៣៥ពិន្ទុ ក្រោយឆ្លងកាត់១៨ប្រកួតដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង