×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man UTD យកបានខ្សែបម្រើ Marcel Sabitzer ពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Manchester United បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែបម្រើ Marcel Sabitzer ពីក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។

Man UTD បានដាក់គោលដៅក្នុងការចង់បាន កីឡាករអូទ្រីសវ័យ២៨ឆ្នាំ ភ្លាមៗ បន្ទាប់ពីពួកគេបានជួបបញ្ហាធំគឺខ្សែបម្រើ Christian Eriksen បានរងរបួសកជើងត្រូវអវត្តមានពីទីលានយ៉ាងតិចណាស់ដល់ដើមខែឧសភា។

ដូច្នេះហើយទើប Man UTD ត្រូវការខ្សែបម្រើម្នាក់មកបំពេញកន្លែងរបស់ Eriksen ហើយ ពួកគេបានសម្រេចនាំយក Marcel Sabitzer ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល និងមិនមានភ្ជាប់ក្នុងលក្ខខណ្ឌទិញផ្តាច់ឡើយ។

សូមបញ្ជាក់ថា Marcel Sabitzer បានបង្ហាញខ្លួនចំនួន៥៤ដងនិងរកគ្រាប់បញ្ចូលទី២គ្រាប់ផងដែរ អោយក្លិប Bayern Munich ចាប់តាំងពីមកចូលរួមក្នុងខែសីហា ឆ្នាំ ២០២១ ពីក្លិបរួមលីគ RB Leipzig៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង