
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកាលពីថ្ងៃទី០១ ខែកុម្ភៈនេះ Lisa បានក្លាយជាម្ចាស់ថ្មីនៃវីឡានៅទីក្រុងដ៏ប្រណីតមួយស្ថិតនៅ Seongbuk-dong ដែលនាងបានទិញក្នុងតម្លៃប្រមាណជាង ៦លានដុល្លារ។

ផ្ទះដែលមានទំហំជាង ៧២០០ហ្វីតការ៉េត្រូវបានគេស្គាល់ថាជាអតីតផ្ទះរបស់ Jang Seon Yoon ដែលជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុន Lotte Corporation លោក Shin Kyuk Ho ។ Jang Seon Yoon បានទិញដីដែលអចលនទ្រព្យនេះត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៤ និងបានបញ្ចប់ការសាងសង់នៅក្នុងខែមេសា ឆ្នាំ ២០១៦ ហើយគ្រួសាររបស់ Jang បានរស់នៅក្នុងផ្ទះនេះអស់រយៈពេលជិត ៧ឆ្នាំ។
អ្នកដែលរស់នៅម្តុំ Seongbuk-dong ត្រូវបានដឹងថាសុទ្ធសឹងតែជាកំពូលអ្នកមានទ្រព្យសម្បត្តិមិនធម្មតា និងមានឥទ្ធិពលបំផុតប្រចាំកូរ៉េខាងត្បូង ក្នុងនោះឃើញមាន Bae Yong Joon, Lee Seung Gi និងតារាជាច្រើនទៀតដែលរស់នៅក្នុងតំបន់នោះ។ គួរបញ្ជាក់ដែរថា Lisa បានទូទាត់ថ្លៃបង់ប្រាក់ពេញលេញតាមកិច្ចសន្យាជាផ្លូវការកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះផងដែរ៕

