×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Forest នាំយកកីឡាករនិងអ្នកចាំទី3នាក់មកចូលក្រុមនៅថ្ងៃបិទទីផ្សារដោះដូរ

Nottingham Forest បានចុះហត្ថលេខាជាមួយខ្សែបម្រើ Jonjo Shelvey និងខ្សែការពារ Felipe ក្នុងកិច្ចព្រៀមព្រៀងអចិន្ត្រៃយ៍ ព្រមទាំងអ្នកចាំទី Keylor Navas ក្នុងលក្ខខណ្ឌខ្ចីជើង។

Shelvey វ័យ 30 ឆ្នាំបានបង្ហាញខ្លួននៅក្របខណ្ឌ Premier League ត្រឹមតែ 3 ដងប៉ុណ្ណោះក្នុងរដូវកាលនេះសម្រាប់ Newcastle United ហើយកិច្ចសន្យារបស់គាត់នឹងផុតសុពលភាពនៅរដូវក្តៅ។

គាត់បានចុះកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះ ខណៈដែល Felipe វ័យ 33 ឆ្នាំបានចុះហត្ថលេខារហូតដល់ខែមិថុនា ឆ្នាំ 2024 ដើម្បីរួមរស់ជាមួយ Forest ។ ចំណែក Navas វ័យ 36 ឆ្នាំនឹងជំនួស Dean Henderson ដែល បានរងរបួសភ្លៅ។

Navas បានចំណាយពេល 5 រដូវកាលជាមួយក្លិប Real Madrid ដោយបានឈ្នះពានរង្វាន់ Champions League ចំនួន 3 ដង និង La Liga មុនពេលផ្លាស់ទៅកាន់ក្លិប PSG កាលពីឆ្នាំ 2019 ។

Forest ក៏បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Chris Wood របស់ Newcastle ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែនេះ និងទិញខ្សែបម្រើកណ្តាល Danilo ក្នុងតម្លៃ 16 លានផោន និង Gustavo Scarpa ដោយគ្មានតម្លៃខ្លួនពីក្លិប Palmeiras ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង