×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

NOC ថៃបានបញ្ជាក់ថានឹងមិនបញ្ជូនអត្តពលិកមកប្រកួតកីឡាគុនខ្មែរនៅស៊ីហ្គេមនោះទេ

លោក Chaipak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិក (NOC) នៃប្រទេសថៃ បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ថា NOC ថៃនឹងមិនបញ្ជូនកីឡាកររបស់ខ្លួនមកប្រកួតលើប្រភេទកីឡាគុនខ្មែរនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះឡើយ។

អនុប្រធាន NOC ថៃខាងលើ បានបើកការពិភាក្សាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ហើយបានសម្រេចថា ថៃនឹងមិនបញ្ជូនអត្តពលិករបស់ខ្លួនមកទេ ដោយសារមានការស្នើពីស្ថាប័ន IFMA របស់ខ្លួន បន្ទាប់ពីសហព័ន្ធគុនខ្មែរអន្តរជាតិ (KIF) បានបញ្ជូនលិខិតទៅកាន់ NOC ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជុំវិញការដាក់ប្រភេទកីឡាគុនខ្មែរ។

លោក Chaipak Siriwat បាននិយាយថា៖ “យើងបានលើកបញ្ហាជាមួយ IOC និង OCA ហើយកំពុងរង់ចាំការឆ្លើយតបរបស់កម្ពុជា។ ទោះជាយ៉ាងណា ក្នុងពេលនេះ យើងនឹងមិនប្រឆាំងកីឡាគុនខ្មែរទេ ដើម្បីបញ្ចៀសជម្លោះអន្តរជាតិ”។

ជាមួយគ្នានេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឱ្យបញ្ឈប់ការឈ្លោះប្រកែកគ្នា ដែលលោកចាត់ទុកជារឿងគ្មានន័យ ជុំវិញការហៅឈ្មោះកីឡា មួយថៃ ឬគុនខ្មែរ។ លោកប្រាយុទ្ធ បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កម្មពិធីផ្សព្វផ្សាយក្បាច់គុននេះ នៅអគារវិមានរដ្ឋាភិបាល ក្នុងឱកាសទិវា Muay Thai ។

លោកប្រាយុទ្ធបានមានប្រសាសន៍ថា៖ ” Muay Thai គឺជាផ្នែកមួយនៃវប្បធម៌ថៃយូរមកហើយ ហើយយើងមានមោទកភាពចំពោះវា។ ប៉ុន្តែវាមិនចាំបាច់សម្រាប់ពួកយើងដើម្បីឈ្លោះជាមួយនរណាម្នាក់នោះទេ។ គ្មាននរណាម្នាក់អាចដកហូតអ្វីដែលជារបស់យើងនោះទេ។ វាមិនគួរក្លាយជាជម្លោះទេ។ ចូរយើងបញ្ចប់ការឈ្លោះប្រកែកគ្នា។”

លោកបានបន្តថា ការឈ្លោះប្រកែកគ្នាអំពីឈ្មោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម “គឺគ្មានន័យទេ យើងដឹងថាអ្វីគឺជាអ្វី”៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង