×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utdឡើងទៅប៉ះNewcastleនៅវគ្គផ្ដាច់ព្រ័ត្រ League Cup

Manchester United បានឈានទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup ឬ League Cup យ៉ាងងាយស្រួល បន្ទាប់ពីយកឈ្នះ Nottingham Forest ទាំងពីរជើងនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល 5-0 ដើម្បីប៉ះ Newcastle United នៅកីឡដ្ឋានជាតិអង់គ្លេស Wembley ដែលជាការជួបគ្នានៅទីនេះលើកដំបូងក្នុងរយៈពេល 24 ឆ្នាំ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងវគ្គទីពីររបស់ Anthony Martial និង Fred បានធានាបាននូវជ័យជម្នះសម្រាប់កូនក្រុមរបស់ Erik ten Hag ដោយលទ្ធផល 2-0 នៅជើងទីពីរ កាលពីយប់មិញ នៅកីឡដ្ឋាន Old Trafford ។ កាលពីជើងទីមួយ Man Utd បានទទួលជ័យជម្នះដោយលទ្ធផល 3-0 នៅកីឡដ្ឋាន City Ground ។

ជាការកត់សម្គាល់ កីឡាករចំណូលថ្មីរបស់ក្រុមបិសាចក្រហម ពោលគឺខ្សែបម្រើ Marcel Sabitzer ដែលបានផ្ទេរពីក្លិប Bayern Munich បានចូលរួមទស្សនាការប្រកួតនេះផងដែរ។

ការជួបគ្នាចុងក្រោយរវាង Man Utd និង Newcastle បានកើតឡើងកាលពីឆ្នាំ 1999 នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ FA Cup ខណៈក្រុមសារិកាព្រៃបានចាញ់ក្រុមបិសាចក្រហម។ ដូច្នេះការប្រកួតនៅកីឡដ្ឋាន Wembley រវាងក្រុមទាំងពីរនៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2023 នឹងក្លាយជាការសងសឹកសម្រាប់កូនក្រុមរបស់លោក Eddie Howe ស្របពេលដែល Man Utd ត្រូវការជ័យជម្នះតែមួយប្រកួតទៀត ដើម្បីក្លាយជាម្ចាស់ពានរង្វាន់មួយជាលើកដំបូង ចាប់តាំងពីឆ្នាំ 2017 ។

ជាការកត់សម្គាល់ក្នុងការប្រកួតនេះផងដែរ ខ្សែបម្រើ Jadon Sancho ដែលមិនបានបង្ហាញខ្លួនតាំងពីខែតុលា ឆ្នាំ 2022 ត្រូវបានអ្នកចាត់ការរបស់ Man Utd ដាក់ឱ្យចូលលេងសាជាថ្មី ក្រោយពីស្ថិតនៅក្រៅទីលានប្រកួតដើម្បីទទួលការហ្វឹកហាត់ពិសេសផ្នែកសា្មរតី និងកាយសម្បទារផ្ទាល់ខ្លួន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង