×

បង្ហាញខ្លួនសាជាថ្មី Pinky Savika នៅតែទទួលបានការគាំទ្រខ្លាំង

ថៃ៖ បន្ទាប់ពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីមានឱកាសរកប្រាក់ចំណូលក្រោយជាប់ពន្ធនាគារអស់មួយរយៈដោយសារជាប់ពាក់ព័ន្ធ Forex 3D មក នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរតារាសម្តែង Pinky Savika បានមានវត្តមានជាលើកដំបូងក្នុងពិធីក្រុងពាលីភាពយន្តថ្មី “Kumara” ដែលធ្វើឱ្យមហាជនជាច្រើនរំភើបចំពោះការបង្ហាញខ្លួនសាជាថ្មីរបស់នាងជាខ្លាំង។

ក្រលេកទៅមើលពីសម្រស់តារាស្រីវ័យ ៣៦ឆ្នាំរូបនេះវិញនៅតែលេចធ្លោមិនមានការប្រែប្រួលឡើយ។ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានប្តូរម៉ូតសក់ខ្លី និងលាបពណ៌បន្ថែមមើលទៅប្រៀបដូចតុក្កតាមានជីវិតអ៊ីចឹង។

គួរបញ្ជាក់ដែរថា បើទោះជាធ្លាប់មានបញ្ហាធំផ្អើលប្រទេសរហូតត្រូវជាប់ពន្ធនាគារយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រជាច្រើននៅតែស្រលាញ់តារាស្រីរូបនេះរហូតទន្ទឹងរង់ចាំវត្តមាននាងវិលចូលសិល្បៈវិញយ៉ាងអន្ទះសាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង