កូរ៉េខាងត្បូង៖ យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញនេះ តុលាការក្រុងសេអ៊ូលភាគខាងត្បូងបានធ្វើការសួរចម្លើយមុនការចាប់ខ្លួន kang Jong Hyun ដែលជាអតីតមិត្តប្រុសតារាសម្តែងស្រី Park Min Young ត្រូវបានគេសង្ស័យពីបទឆបោក និងរំលោភលើសេចក្តីទុកចិត្តទាក់ទងនឹងការលួចប្រាក់ក្រុមហ៊ុន។
លោក Jo ដែលជាជំនួយការរបស់ Kang Jong Hyun ទទួលបន្ទុកការងារពាក់ព័ន្ធនឹងផ្នែកគណនេយ្យក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយលោកក៏បានសារភាពចំពោះការចោទប្រកាន់ទាំងអស់ផងដែរ។ បន្ទាប់ពីទទួលបានដំណឹងភ្លាម ប៉ូលិសបានចុះចាប់ខ្លួន Kang Jong Hyun ភ្លាមៗដោយសារព្រួយបារម្ភខ្លាចលោករត់គេចខ្លួន និងបំផ្លាញព័ស្តុតាង។
គួរបញ្ជាក់ដែរថា Kang Jong Hyun ត្រូវបានគ្រប់គ្នាស្គាល់ដោយលោកធ្លាប់ជាអតីតមិត្តប្រុសរបស់តារាសម្តែងស្រីល្បីឈ្មោះ Park Min Young ប៉ុន្តែត្រឹមរយៈពេល២ថ្ងៃនៃដំណឹងទាក់ទងគ្នា តារាស្រីត្រកូល Park ក៏បានប្រកាសចែកផ្លូវគ្នាវិញជាផ្លូវការ៕