ថៃ៖ ស្រលាញ់គ្នាអស់រយៈពេល ៩ឆ្នាំ Mark Prin បានសម្រេចចិត្តសុំ Kimmy Kimberley រៀបការកាលពីអំលុងខែមេសា ឆ្នាំ២០២២ ពេលកំពុងស្ថិតនៅប្រទេសស្វីសក្នុងដំណើរកម្សាន្តដ៏ផ្អែមល្ហែមដែលពេលវេលានោះមិនត្រឹមតែធ្វើឱ្យសាមីខ្លួនរំភើបប៉ុណ្ណោះទេ សូម្បីអ្នកគាំទ្រក៏ភ្ញាក់ផ្អើល និងចូលរួមអបអរសាទរនូវការឈានទៅមុខមួយជំហានទៀតរបស់គូស្នេហ៍ដ៏មានប្រជាប្រិយភាពមួយគូនេះផងដែរ។
អ្នកទាំងពីរសម្រេចរៀបការក្នុងឆ្នាំ ២០២៣នេះចន្លោះខែកញ្ញា និងវិច្ឆិកា និងគម្រោងរៀបចំកម្មវិធី ២ដងដោយសារសាច់ញាតិរបស់ Kim សុទ្ធតែនៅក្រៅប្រទេសទាំងអស់។ ពេលវេលាកាន់តែកៀក Mark បានបង្ហាញអារម្មណ៍របស់ខ្លួនថា លោកមានអារម្មណ៍ភ័យបន្តិចបន្តួច សម្រាប់កម្មវិធីគឺទុកឱ្យ Kim ជាអ្នកសម្រេច បច្ចុប្បន្ននាងក៏បានជ្រើសរើសឈុតអាពាហ៍ពិពាហ៍បាន ៤ឈុតហើយដែរ។
គួរបញ្ជាក់ថា Mark និង Kim បានប្រកាសទំនាក់ទំនងគ្នាជាផ្លូវការកាលពីឆ្នាំ ២០១៣ និងបានក្លាយជាគូស្នេហ៍ដ៏មានប្រជាប្រិយភាពបំផុតដែលមុនពេល Mark សុំ Kim រៀបការ អ្នកគាំទ្រមិនតិចឡើយសុទ្ធតែចង់ឃើញអ្នកទាំង២សាងគ្រួសារពេញលេញមួយបន្ទាប់ពីទាក់ទងគ្នាយូរឆ្នាំ៕