×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Madrid ពិចារណាលើការនាំយកខ្សែបម្រើ Musiala ពី Bayern Munich

Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិអាល្លឺម៉ង់អាយុ 19 ឆ្នាំ Jamal Musiala ពីក្លិប Bayern Munich ។

Real កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់កីឡាករអន្តរជាតិអាល្លឺម៉ង់នៅឯក្លិប Bayern Munich ។ កីឡាករវ័យ 19 ឆ្នាំបានចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់ពីថ្នាលយុវជនរបស់ក្លិប Chelsea។ តម្លៃខ្លួន Musiala បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីបង្ហាញខ្លួននៅក្រុមឈុតធំនៅកីឡដ្ឋាន Allianz Arena ក្នុងវ័យ 17 ឆ្នាំ កាលពីខែមិថុនា ឆ្នាំ 2020 ។

រូបគេគឺជាកីឡាករវ័យក្មេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ 2022។ គេស៊ុតបញ្ចូលទីបាន 13 គ្រាប់ និង 10 Assist ក្នុងការបង្ហាញខ្លួន 26 លើកសម្រាប់ Bayern នៅរដូវកាលនេះ។ Musiala អាចស្នងតំណែងរបស់ Luka Modric ដែលមានជ្រេទៅហើយសម្រាប់តំបន់បម្រើកណ្តាលរបស់ Real Madrid ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង