×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Haalandអាចបំបែកកំណត់ត្រារយៈពេល 95 ឆ្នាំនៅរដូវកាលនេះ

Erling Haaland បានបន្តបំបែកកំណត់ត្រាស៊ុតបញ្ចូលទីជាច្រើននៅក្របខណ្ឌ Premier League ទោះបីជាវាជារដូវកាលដំបូងរបស់គេក៏ដោយ។ រូបគេស៊ុតបញ្ចូលទីបាន 14 គ្រាប់ក្នុងការប្រកួត 8 លើកដំបូងនៅក្របខណ្ឌ Premier League ក្នុងនោះមានទាំងការស៊ុតបញ្ចូលទី Hat trickចំនួន 2 ដងទល់នឹង Crystal Palace និង Nottingham Forest ផងដែរ។

មកទល់ពេលនេះ គេរកបានគ្រាប់បាល់ 25 គ្រាប់ក្នុង 19 ប្រកួត ដែលធ្វើឱ្យ Haaland ឈានទៅរកការបំបែកកំណត់ត្រារបស់ Andy Cole និង Alan Shearer នៅ Premier League ដែលរកបាន 34 គ្រាប់ក្នុងមួយរដូវកាល។

កំណត់ត្រាមួយទៀត ដែលគេបំបែកបាន ប៉ុន្តែវាជាកំណត់ត្រាមួយដែលមិនងាយនឹងអាចបំបែកបានឡើយ។ កាលពីរដូវកាល 1927-28 កីឡាករ William Ralph Dean បានស៊ុតបាល់បញ្ចូលទីចំនួន 60 គ្រាប់ក្នុងលីគ ទោះបីជាគាត់បានអវត្តមាននៅក្នុងការប្រកួតចំនួន 3 ដងក្នុងចំណោម 42 ប្រកួតក្នុងរដូវកាលនោះក៏ដោយ។

Dean បាននិយាយអំពីកំណត់ត្រារបស់គាត់ថា៖ “មានគេសួរខ្ញុំថាតើកំណត់ត្រា 60 គ្រាប់នោះនឹងត្រូវបំបែកដែរឬទេ” ។ “ខ្ញុំគិតថាវានឹងអាច។ ប៉ុន្តែមានមនុស្សតែម្នាក់គត់ដែលនឹងធ្វើវាបាន។ គេម្នាក់នោះគឺជាមនុស្សដែលអាចដើរលើទឹកបាន។ ខ្ញុំគិតថាគាត់មានតែមួយគត់”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង