×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL៖ ស្ថិតិសំខាន់ៗរបស់កីឡាករ ចំនួនកាត គ្រាប់បាល់ ការសង្គ្រោះបាល់របស់អ្នកចាំទី ត្រឹមសប្ដាហ៍ទី22

គិតត្រឹមសប្តាហ៍ទី 22 នៃរដូវកាល 2022-23 ក្នុងក្របខណ្ឌ Premier League កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេទាំង 3 រួមមាន Erling Haaland (25គ្រាប់) របស់ក្រុម Manchester City, Harry Kane ( 17 គ្រាប់) របស់ក្រុម Spurs និង Ivan Toney (13 គ្រាប់) របស់ក្រុម Brentford ។

កំពូលកីឡាករទាំង 3 ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន Kevin De Bruyne (11ដង) របស់ក្រុម Man City, Christian Eriksen (7ដង) របស់ក្រុម Man Utd និង Bukayo Saka (7ដង) របស់ក្រុម Arsenal ។

កំពូលអ្នកចាំទីទាំង 3 ដែលមាន Clean Sheet ច្រើនជាងគេ រួមមាន Nick Pope (12) របស់ក្រុម Newcastle United, Aaron Ramsdale (9) របស់ក្រុម Arsenal និង David de Gea (8) របស់ក្រុម Man Utd ។

ក្រុមទាំង 3 ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Bournemouth (43គ្រាប់), Southampton (38គ្រាប់) និង Leicester City (37គ្រាប់)។

កីឡាករទាំង 3 ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Joelinton (8កាត) របស់ក្រុម Newcastle, Joao Palhinha (8កាត) របស់ក្រុម Fulham និង Ivan Toney(8កាត) របស់ក្រុម Brentford ។

មកទល់ពេលនេះ មិនទាន់មានកីឡាកររូបណាទទួលបានកាតក្រហម 2 ដងនៅឡើយទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង