×

Taylor Swift តបទៅអ្នកកាសែតវិញភ្លាម បន្ទាប់ពីសមាជិកក្រុមការងាររបស់នាងត្រូវបានអ្នកកាសែតស្រែកបណ្តេញចេញ

កម្សាន្ត៖ មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះតារាចម្រៀងលំដាប់កំពូល Taylor Swift កំពុងធ្វើឱ្យគ្រប់គ្នាកោតសរសើរបន្ទាប់ពីនាងបានការពារក្រុមការងាររបស់នាង Tree Paine ចំពោះក្រុមអ្នកសារព័ត៌មានដែលបានស្រែកដេញ Tree ឱ្យចេញឆ្ងាយពី Taylor ដើម្បីពួកគេងាយស្រួលថតរូបរបស់តារាស្រីនេះ។

បញ្ហាដែលបានកើតឡើងក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ២០២៣ Taylor Swift ត្រូវបានអ្នកកាសែតចោមរោមដើម្បីផ្តិតយករូបភាព ខណៈពេលនោះ Tree Paine បានចង្អុរឱ្យ Taylor ឈរចំកណ្តាលដើម្បីឱ្យក្រុមអ្នកកាសែតផ្តិតយករូបភាពបានស្អាត ប៉ុន្តែបែរជាត្រូវក្រុមអ្នកកាសែតទាំងនោះស្រែកបណ្តេញ Tree ឱ្យចេញដើម្បីពួកគេងាយស្រួលធ្វើការទៅវិញ។

មិនបង្អង់យូរ Taylor បានតបទៅក្រុមអ្នកកាសែតវិញភ្លាមថា “សូមទុកពេលឱ្យពួកយើងមួយភ្លែត ពួកយើងនឹងសម្រួលឱ្យមានភាពងាយស្រួល គ្រប់យ៉ាងនឹងប្រសើរ អ្នកទាំងអស់គ្នានៅតែអាចផ្តិតយករូបភាពបានដដែល”។ មួយឃ្លារបស់ Taylor ធ្វើឱ្យគ្រប់គ្នាឱ្យ ១០ពិន្ទុពេញចំពោះឥរិយាបថ និងការសម្របសម្រួលក្នុងការការពារសមាជិកក្រុមការងារ និងការសម្របសម្រួលដើម្បីប្រាកដថា ក្រុមអ្នកកាសែតអាចផ្តិតយករូបភាពគ្រប់គ្រាន់ដើម្បីយកទៅផ្សព្វផ្សាយ។

គួរបញ្ជាក់ដែរថា កម្មវិធីប្រគល់ពានរង្វាន់ Grammy ២០២៣នេះ Taylor Swift ដណ្តើមបានពានរង្វាន់លើអាល់ប៊ុមចម្រៀង All Too Well ជាវីដេអូចម្រៀងល្អបំផុតដែលមានកំណែទម្រង់រយៈពេល ១០នាទី។ ទោះជាយ៉ាងណា សម្រាប់ពានរង្វាន់ជាអ្នកនិពន្ធចម្រៀងល្អបំផុត និង បទដើមល្អបំផុតរបស់ Taylor Swift មិនអាចដណ្តើមបានពានរង្វាន់ពីកម្មវិធីឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង