
ថៃ៖ កាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅអតីតមិត្តប្រុសរបស់តារាសម្តែងស្រី Taew Natapohn បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នារំភើបជំនួស បន្ទាប់ពីលោកផុសរូបស្និទ្ធស្នាលជាមួយមិត្តរួមការងារស្រីម្នាក់ដែលធ្វើឱ្យគ្រប់គ្នាយល់ថា នេះប្រហែលជាសញ្ញាដែលលោកចង់បង្ហាញឱ្យដឹងថាលោករកបានអ្នកស្អំបេះដូងហើយគ្រាន់តែមិនទាន់ឈានដល់ដំណាក់កាលស្នេហាប៉ុណ្ណោះ។

យ៉ាងណាមិញ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ថ្មីៗនេះ Ton បានចែករំលែករូបភាពមួយចំនួនទៀតទាក់ទងនឹងដំណើរកម្សាន្តទៅប្រទេសជប៉ុនជាក្រុម ដែលក្នុងនោះក៏មានតារាប្រុស Jame Jirayu ផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺ Ton បានចែករំលែករូបថត ២នាក់នឹងក្រុមការងារស្រីរូបនោះសាជាថ្មីថែមទាំង Tagged ឈ្មោះនាងថែមទៀតផង។
ភ្លាមៗនាងក៏បានចូលទៅ Comment លើរូបភ្លាមថា៖ “មិនត្រជាក់នោះទេ ចាំទៅជាមួយគ្នាពេលក្រោយទៀត”។ យ៉ាងណាមិញ ចំពោះរូបមួយសន្លឹកនេះគ្រប់គ្នាក៏បានចាប់អារម្មណ៍ឃើញតារាស្រី Taew Nathaphon ចុចបេះដូងផងដែរ។ គួរបញ្ជាក់ដែរថា អ្នកគាំទ្ររបស់ Ton ជាច្រើនបានបង្ហាញអារម្មណ៍រំភើបជំនួសនៅពេលដែលឃើញលោកបង្ហាញតម្រុយបែបនេះឡើងបើទោះជាពេលនេះមានឈ្មោះត្រឹមជាមិត្តរួមការងារនឹងគ្នាក៏ដោយ៕



