×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លទ្ធផលមិនសូវល្អ តែគ្រូ Liverpool នៅតែមានទំនុកចិត្តលើភាពជាអ្នកដឹកនាំរបស់ខ្លួន

មួយរយៈចុងក្រោយក្នុងការប្រកួតនៅក្របខណ្ឌ Premier League រដូវកាលនេះ Liverpool ហាក់ទទួលលទ្ធផលមិនសូវល្អនោះទេ ប៉ុន្តែលោក Jurgen Klopp គ្រូបង្វឹកក្រុមរហស្សនាមហង្សក្រហម បានអះអាងថា លោកនៅតែមានទំនុកចិត្តលើភាពជាអ្នកដឹកនាំរបស់ខ្លួន។

Liverpool ទើបតែបានចាញ់នៅលើទឹកដី Wolverhampton Wanderers តាមរយៈលទ្ធផល ៣-០ ដែលបានធ្វើពួកគេធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ ១០ នៃក្របខណ្ឌ Premier League បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ២០ ដងរកបាន ២៩ ពិន្ទុ។

ទោះបីជា Liverpool កំពុងតែមានទម្រង់ធ្លាក់ចុះក៏ដោយ ក៏លោក Klopp បាននិយាយថាវាមិនទាន់ហួសពេលនោះទេ ក្នុងការស្រោចស្រង់ក្រុមមួយនេះ ហើយលោកក៏បានបង្ហាញនៅការជឿជាក់លើភាពជាអ្នកដឹកនាំរបស់ខ្លួនដែរ។

លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំដឹងពីការងាររបស់ខ្ញុំ អ្នកដឹងពីការងាររបស់ខ្ញុំ វាមិនមែនជាការពន្យល់នៅទីនេះពីរបៀបដែលខ្ញុំអាចបង្កើតក្រុមរបស់ខ្ញុំបានទេ។ អ្នកបានវិនិច្ឆ័យថាខ្ញុំមិនល្អ ខ្ញុំទទួលស្គាល់តែខ្ញុំជឿជាក់ថាវាមិនមែនជាថ្ងៃចុងក្រោយនោះទេ។”

បរាជ័យនេះ បានក្លាយជាកំណត់ត្រាដ៏អាក្រក់មួយសម្រាប់លោក Jurgen Klopp ក្នុងការដឹកនាំក្រុម Liverpool នៅពាក់កណ្តាលរដូវកាល ចាប់តាំងពីលោកបានចូលមកដឹកនាំកាលពីឆ្នាំ២០១៥មក។ គិតត្រឹមដើមឆ្នាំ ២០២៣ លោក Klopp មិនទាន់ដឹកនាំ ក្រុម Liverpool បានឈ្នះមួយប្រកួតនៅឡើយទេ ក្នុងការប្រកួតនៅលីគកំពូលអង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង