ភ្នំពេញ៖ អ្នកណាៗក៏លាន់មាត់ពីសម្រស់ផ្កា ជម្ពូទេព ដែលបងប្អូនខ្មែរភាគច្រើនតែងប្រដូចទៅនឹង ផ្កាសាគូរ៉ា កម្ពុជាដោយសារមើលទៅស្រដៀងគ្នាខ្លាំងជាពិសេសគឺពណ៌តែម្តង។ ផ្កានេះភាគច្រើនបានចាយសម្រស់នៅតាមមាត់ទន្លេនារាជធានីភ្នំពេញដែលជាទីទាក់ភ្នែកដល់អ្នកដំណើរឆ្លងកាត់ទីនោះនាំគ្នាឈរផ្តិតរូបជាមួយសម្រស់ផ្កាដ៏ស្រស់ស្អាតនេះ។
គ្រាន់តែដល់រដូវផ្កាជម្ពូទេពរីកភ្លាមលោក ជា វណ្ណារិទ្ធ បាននាំប្រពន្ធកូនទៅផ្តិតយករូបភាពនៃសម្រស់ផ្កាដ៏ស្រស់ស្អាតនេះភ្លាមមិនបង្អង់យូរ។ ចង់ដឹងថា ផ្កាជម្ពូទេព ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕