×

រញ្ជួយដីនៅប្រទេសតួកគី និងប្រទេសស៊ីរីបានឆក់យកជីវិតមនុស្ស ២៣០០នាក់ និងរាប់ពាន់នាក់រងរបួស

តួកគី៖ មនុស្សយ៉ាងហោចណាស់ ២៣០០នាក់បានស្លា ប់ និងរាប់ពាន់នាក់ទៀតរងរបួសដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងភាគខាងជើងស៊ីរី។

យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថានៅថ្ងៃដដែលបន្ទាប់ពីគ្រោះរញ្ជួយដីលើកដំបូងដែលបានកើតឡើងនាព្រឹកព្រលឹមពេលដែលមនុស្សកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់បានស្ងប់ស្ងាត់អស់មួយសា រយៈពេលជិត ១២ម៉ោងក្រោយមកនៅវេលាម៉ោង ១:២៤នាទីរសៀល (ម៉ោងក្នុងស្រុក) គ្រោះរញ្ជួយដីក៏បានកើតឡើងម្តងទៀត និងបានសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹក។

គ្រោះរញ្ជួយដីកម្រិត ៧.៥ រិចទ័រប្រហែល ២.៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Ekinozu ខេត្ត Kahramanmaras ប្រទេសតួកគី និងប្រហែល ១០០គីឡូម៉ែត្រខាងជើងនៃការរញ្ជួយដីដំបូងបានធ្វើឱ្យជនរងគ្រោះរាប់រយនាក់កំពុងជាប់គាំងក្រោមគំនរបាក់បែកដែលពេលនេះក្រុមសង្គ្រោះកំពុងខ្នះខ្នែងស្វែងរកយ៉ាងសកម្ម។

អ្វីដែលធ្វើឱ្យគ្រប់គ្នារំជួលចិត្តនោះគឺទិដ្ឋភាពឪពុកម្តាយបីសាកស ពកូនតូចក្នុងដៃយំសស្រាក់បង្ហាញភាពឈឺចាប់ឃើញហើយពិតជាអាណោចអាធម៌ជាពន់ពេក។

គួរបញ្ជាក់ដែរថា វីដេអូខ្លីៗដែលបានចែករំលែកលើបណ្តាញសង្គមកំពុងធ្វើឱ្យពិភពលោកបារម្ភចំពោះសុវត្ថិភាពក៏ដូចជាអាណិតដល់គ្រួសារដែលបានបាត់បង់សមាជិកក្នុងផ្ទះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង