×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វីរបុរសរបស់ Real Madrid បដិសេធដឹកនាំ Leeds United

គ្រូបង្វឹក និងជាវីរបុរសរបស់ Real Madrid លោក Raul បានច្រានចោលឱកាសចូលរួមជាមួយក្រុម Leeds United ដើម្បីជំនួសលោក Jesse Marsch ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិបនៅក្របខណ្ឌ Premier League ។

បច្ចុប្បន្ន Raul គឺជាអ្នកចាត់ការក្រុមថ្នាលយុវជនរបស់ Real Madrid ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បានចំណាយពេលក្នុងអាជីពលេងនៅ Real Madrid ដោយឈ្នះពានលីគចំនួន៦ដង និង Champions League ចំនួន ៣ដង។

ចាប់តាំងពីចូលនិវត្តន៍មក Raul បានត្រលប់ទៅទីក្រុងម៉ាឌ្រីដវិញ ដើម្បីគ្រប់គ្រងក្រុមយុវជនរបស់ Real ។ ឥឡូវនេះ យោងតាម AS លោក Raul បានច្រានចោលឱកាសក្នុងការដឹកនាំក្រុម Leeds United បន្ទាប់ពីពួកគេបានបញ្ចប់តំណែងរបស់លោក Marsch ។

Marsch ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីទទួលបានលទ្ធផលមិនល្អ បើទោះបីជារក្សា Leeds ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុនក៏ដោយ។ គាត់បានជំនួសតំណែងលោក Marcelo Bielsa នៅពេលដែល Leeds កំពុងធ្លាក់ទៅកាន់តំបន់កាត់ចោល។

ទោះជាយ៉ាងណា របាយការណ៍បានអះអាងថា Raul មិនចាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្លិបថ្មីនៅពាក់កណ្តាលរដូវកាលនេះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង