×

ស្ងាត់ៗ Lee Seung Gi ប្រកាសរៀបការជាមួយមិត្តស្រីដែលមង្គលការនឹងធ្វើឡើងនៅ ២ខែខាងមុខ

កូរ៉េខាងត្បូង៖ ក្រោយមើលចិត្តគ្នាអស់រយៈពេល ២ឆ្នាំមកនេះ ទីបំផុតតារាសម្តែងប្រុស Lee Seung Gi ប្រកាសជាផ្លូវការនឹងចាប់ដៃមិត្តស្រី Lee Da សាងគ្រួសារជាមួយគ្នានៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ ពោលនៅសល់រយៈពេល ២ខែគត់ដែលតារាប្រុសស្រីទាំង២នេះបញ្ចប់ឈ្មោះជាសង្សារ។

Lee Seung Gi បានប្រកាសជាផ្លូវការនៅលើបណ្តាញសង្គមថា “ខ្ញុំគិតថាការរៀបរាប់នេះនឹងវែងបន្តិច ថ្ងៃនេះខ្ញុំចង់ប្រាប់ទាំងអស់គ្នាឱ្យបានដឹងពីដំណឹងសំខាន់បំផុតក្នុងជីវិតដែលខ្ញុំបានធ្វើការសម្រេចចិត្ត។ ខ្ញុំបានសម្រេចចិត្តចំណាយពេលពេញមួយជីវិតរបស់ខ្ញុំជាមួយគូជីវិតរបស់ខ្ញុំ Lee Da ដែលខ្ញុំបានសុំនាងរៀបការ ហើយនាងក៏ឆ្លើយយល់ព្រមផងដែរ”។

តារាប្រុសរូបនេះបានបន្ថែមថា “Lee Da គឺជាស្ត្រីដ៏គួរឱ្យស្រលាញ់ និងកក់ក្តៅដែលខ្ញុំចង់ចំណាយពេលនៅក្បែរពេញមួយជីវិត ខ្ញុំចង់ចែករំលែកពេលវេលាល្អៗជាមួយគ្នា ឬ ពេលវេលាដែលមិនសប្បាយចិត្តជាមួយគ្នាដោយមិនលែងដៃគ្នាឡើយ សង្ឃឹមថាទាំងអស់គ្នានៅតែគាំទ្រពួកយើង អរគុណ”។

គួរបញ្ជាក់ដែរថា នេះពិតជាដំណឹងរហ័សមួយដែលស្ងាត់ៗតារាប្រុសរូបនេះប្រកាសរៀបការបែបនេះដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង