×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាវរបស់ Messi ក្លាយជាវត្ថុអនុវស្សាវរីយ៍របស់ថ្នាក់ដឹកនាំប្រទេស

លោក Pablo Gonzalez ប្រធានក្រុមហ៊ុនថាមពលដែលគ្រប់គ្រោងដោយរដ្ឋអាហ្សង់ទីន បានប្រគល់អាវរបស់ខ្សែប្រយុទ្ធ Lionel Messi ជូនដល់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ក្នុងពិធីសម្ពោធពិធីពិព័រណ៍ថាមពលឆ្នាំ២០២៣នៅទីក្រុង Bengaluru ។

អាវរបស់កីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនមានដាក់ឈ្មោះ “Messi” នៅផ្នែកខាងក្រោយ ខណៈព្រឹត្តិការណ៍នេះមិនពាក់ព័ន្ធនឹងកីឡាឡើយ ប៉ុន្តែវាបានបង្ហាញពីជោគជ័យរបស់អាហ្សង់ទីន ដែលបានក្លាយជាជើងឯកពិភពលោកកាលពីខែធ្នូកន្លងទៅ។

នៅខែធ្នូ ឆ្នាំ២០២២ អាហ្សង់ទីនបានលើកពានរង្វាន់ FIFA World Cup ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយវាត្រូវបានគេយល់ថាជាការបង្ហាញខ្លួននៅ World Cup ជាលើកចុងក្រោយរបស់ Lionel Messi ។

បន្ទាប់មកនាយករដ្ឋមន្ត្រី Modi បានអបអរសាទរអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ FIFA World Cup ហើយបាននិយាយថាប្រជាជនឥណ្ឌាជាច្រើនបានអបអរសាទរជ័យជម្នះរបស់អាហ្សង់ទីន និង Lionel Messi ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង