
ថៃ៖ ធ្លាប់តែជាតារាល្បីជំនាន់ទសវត្សរ៍៩០ អតីតតារាសម្តែងប្រុស Arthit Ryu បែរធ្លាក់ខ្លួនលែងមានអ្នកស្គាល់ដែលជីវិតលោកពេលនេះមានថ្ងៃខ្លះយកដងផ្លូវធ្វើជាគ្រែគេងក៏មាន។ មិនត្រឹមតែប៉ុណ្ណោះលោកត្រូវស្ពាយជំងឺ Bipolar រយៈពេល ១០ឆ្នាំដែលជំងឺមួយនេះស្រដៀងទៅនឹងជំងឺធ្លាក់ទឹកចិត្តធ្វើឱ្យលោកបាត់អស់នូវកម្លាំងកាយ និងចិត្ត។
សម្រាប់ការរស់នៅប្រចាំថ្ងៃវិញ អ្វីដែលអតីតតារាប្រុសរូបនេះអាចរកប្រាក់ចិញ្ចឹមជីវិតបានគឺលក់របស់មួយទឹកដើម្បីបានប្រាក់ខ្លះមកផ្គត់ផ្គង់ជីវភាពជាមួយជីវិតរសាត់អណ្តែតគ្មានកោះគ្មានត្រើយតែម្នាក់ឯង និងមិនមានអ្នកណាមើលលោកស្គាល់ឡើយ បើទោះជាធ្លាប់ជាតារាល្បីដែលមានសន្ទុះប្រជាប្រិយភាពខ្លាំងក៏ដោយ៕




