×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាកររបស់ក្រុមជម្រើសជាតិហ្គាណា ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកក្រោយរញ្ជួយដីនៅតួកគីនិងស៊ីរី

កីឡាករបាល់ទាត់ជម្រើសជាតិហ្គាណា Christian Atsu ត្រូវបានរកឃើញនៅរស់រានមានជីវិត និងត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកប់ក្នុងគំនរបាក់បែកនៃអគារដែលដួលរលំ បន្ទាប់ពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី។

សមាគមបាល់ទាត់ហ្គាណា បានបញ្ជាក់ព័ត៌មាននេះ នៅលើគណនីរបស់ខ្លួនក្នុងបណ្ដាញសង្គម Twitter ។ “យើងបានទទួលព័ត៌មានវិជ្ជមានមួយចំនួនថា Christian Atsu ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំ ហើយកំពុងទទួលការព្យាបាល។”

Atsu វ័យ ៣១ឆ្នាំបានលេងនៅក្របខណ្ឌ Premier League សម្រាប់ក្លិប Newcastle United និង Everton ហើយបានចូលរួមជាមួយក្លិបតួកគី Hatayspor កាលពីខែកញ្ញា។

អ្នកនាំពាក្យក្លិបកាលពីថ្ងៃចន្ទបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគីថា Atsu ត្រូវបានស្ថិតនៅក្នុងអគារមួយដែលដួលរលំដោយការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ នៅភាគអាគ្នេយ៍នៃប្រទេសតួកគី និងប្រទេសស៊ីរី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង