×

គ្រាន់តែទៅដល់ទឹកដីកំណើតភ្លាម ម្ចាស់មកុដបវរកញ្ញាភពផែនដី ២០២៣ Maria Luisa Varela ប្រញាប់យកមកុដទៅបំពាក់លើផ្នូរម្តាយភ្លាម

ហ្វីលីពីន៖ ការប្រកួតបវរកញ្ញាភពផែនដីដែលឆ្នាំនេះប្រទេសកម្ពុជាបានក្លាយជាម្ចាស់ផ្ទះដែលកម្មវិធីធ្វើឡើងកាលពីខែមករា កន្លងទៅ ទីបំផុតក៏បានស្វែងរកឃើញម្ចាស់មកុដបវរកញ្ញាភពផែនដីឆ្នាំ២០២៣ ដែលបានធ្លាក់ទៅលើបវរកញ្ញាមកពីប្រទេសហ្វីលីពីន Maria Luisa Varela។

បន្ទាប់ពីបញ្ចប់បេសកកម្មមួយនេះ និងត្រលប់ទៅដល់ទឹកដីកំណើតភ្លាម Maria ប្រញាប់យកមកុដទៅជូនម្តាយដែលបានទទួលមរណភាពកាលពី ៤ឆ្នាំមុនផងដែរ។ គួរបញ្ជាក់ដែរថា បើទោះជាលែងមានវត្តមានម្តាយបានមើលឃើញភាពជោគជ័យរបស់នាងដោយផ្ទាល់ក៏ដោយក៏អ្នកគាំទ្រជាច្រើនបានបង្ហាញមោទកភាពចំពោះនាង និងចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យមួយនេះជំនួសនាងផងដែរ។

ភាពជោគជ័យមួយទៀតរបស់ Maria គឺបន្ទាប់ពីដណ្តើមបានមកុដបវរកញ្ញាភពផែនដី ២០២៣ ហើយកាលពីថ្ងៃទី០៣ ខែកុម្ភៈ ថ្មីៗនេះ មិត្តប្រុសរបស់នាងបានសុំនាងរៀបការដែលនេះជាសមិទ្ធផលមួយទៀតដែលនាងទទួលបានគួរឱ្យរំភើប៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង