×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man UTD កំពុងស្វែងរកលទ្ធភាពផ្ទេរយកខ្សែប្រយុទ្ធ Ansu Fati ពី Barcelona

ក្លិប Man UTD កំពុងស្វែងរកលទ្ធភាព ក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Ansu Fati របស់ក្លិប Barcelona ម្នាក់ នៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

កីឡាករវ័យ២០ឆ្នាំ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយសម្រាប់ Barcelona ដោយរូបគេបានអភិវឌ្ឍខ្លួនយ៉ាងល្អ ពេលលេងនៅជាយុវជន មុនទទួលបានឱកាសឡើងមកលេងក្រុមឈុតធំ នៅក្នុងឆ្នាំ ២០១៩ ។

ប៉ុន្តែ Ansu Fati មានបញ្ហារបួសញឹកញាប់ ដែលធ្វើឱ្យគេហាក់បានជួបប្រទះភាពលំបាកខ្លាំង ក្នុងការលេងនៅក្នុងក្រុមរបស់លោក Xavi។ បញ្ហានេះ ធ្វើឱ្យអនាគតរបស់គេ នៅទឹកដី Camp Nou ស្ថិតនៅក្នុងភាពសង្ស័យ។

ដូចនេះហើយ Man UTD បានមានការចាប់អារម្មណ៍ និងចង់ឆក់ឱកាសក្នុងការនាំយក Ansu Fati មកកាន់ក្របខណ្ឌ Premier League នៅទីផ្សាររដូវក្តៅខាងមុខ។

មានការរាយការណ៍ដែរថា ភ្នាក់ងាររបស់ Ansu Fati គឺលោក Jorge Mendes ក៏បានដឹងពីចំណាប់អារម្មណ៍នេះហើយសាមីកីឡាករ ក៏អាចនឹងស្វែងរកផ្លូវដើរចេញពី Barcelona ប្រសិនបើគេនៅតែមិនអាចទទួលបានឱកាសលេងទៀងទាត់ មុនពេលបញ្ចប់រដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង