×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd ទទួលសំណើតម្លៃ៨ពាន់លានផោនសម្រាប់ការលក់ក្លិបឱ្យក្រុមហ៊ុនកាតា

ក្លិប Manchester United ជិតឈានការលក់ក្លិបដោយគ្រួសារ Glazer នៅប៉ុន្មានខែខាងមុខនេះ ខណៈក្រុមហ៊ុនវិនិយោគឯកជនមកពីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍ខ្លាំង។

ព័ត៌មានផ្តាច់មុខដែលរាយការណ៍ដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា៖ “វិនិយោគិនកាតាកំពុងរៀបចំផែនការដ៏ធំដែលមិនគួរឱ្យជឿសម្រាប់ Manchester United ហើយចង់ផ្តល់ជូនលោក Erik ten Hag នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីដឹកនាំក្លិបត្រលប់ទៅចំណុចកំពូល”។

ប្រភពបានបន្តថា៖ “វិនិយោគិនកាតានឹងដាក់សំណើសម្រាប់ Manchester United ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មុនកាលបរិច្ឆេទផុតកំណត់នៅពាក់កណ្តាលខែកុម្ភៈតាមការកំណត់របស់គ្រួសារ Glazers ហើយជឿជាក់ថាការដេញថ្លៃរបស់ពួកគេ នឹងយកឈ្នះដៃគូប្រកួតប្រជែងនានា”។

“តម្លៃ 8 ពាន់លានផោន សម្រាប់ Manchester United និងការអភិវឌ្ឍកីឡដ្ឋាន Old Trafford ឬ ការសាងសង់កន្លែងសិល្បៈថ្មី នឹងមិនជាបញ្ហាសម្រាប់ក្រុមហ៊ុនកាតានេះទេ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង