×

វ័យ ៥៩ឆ្នាំមែនពិតតែតារាសម្តែងជើងចាស់ Roy Cheung នៅតែជះរាងសង្ហាបញ្ចេញសាច់ដុំទាំងកង់មិនចាញ់ក្មេងជំនាន់ក្រោយ

ហុងកុង៖ រូបរាងរបស់តារាសម្តែងជើងចាស់ Roy Cheung បានបង្ហាញឱ្យឃើញថា មិនមែនមានតែក្មេងៗឡើយដែលមានរូបរាងសង្ហា តែតារាប្រុសវ័យ ៥៩ឆ្នាំរូបនេះកំពុងធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរពីរូបរាងដ៏សង្ហារបស់លោកជាមួយអាចរឹបរាងពណ៌ខ្មៅមួយបង្ហាញសាច់ដុំធំៗជះរាងសង្ហាមិនធម្មតា។

វីដេអូជួបជុំមួយដែល Roy កាន់មេក្រូច្រៀងយ៉ាងសប្បាយរីករាយជាមួយនឹងក្រុមការងារកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដែលតាំងពីប្រលូកក្នុងសិល្បៈមកទល់ពេលនេះ តារាប្រុសជើងចាស់ Roy Cheung នៅតែរក្សាភាពស្រស់សង្ហារបស់ខ្លួនគ្មានប្រែប្រួល ប៉ុន្តែមើលទៅកាន់តែសង្ហាខ្លាំងឡើងមិនចាញ់ក្មេងៗជំនាន់ក្រោយឡើយ។

គួរបញ្ជាក់ដែរថា Roy Cheung ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងតាមរយៈការសម្តែងជាតួអង្គបងធំក្នុងភាពយន្តជាច្រើនកន្លងមក ដែលសមត្ថភាពសម្តែងគួបផ្សំជាមួយនឹងរូបរាងសង្ហាប្លែកខុសតារាជើងចាស់ឯទៀតនេះហើយទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Roy រីកសុះសាយលើវិថីសិល្បៈបានយ៉ាងឆាប់រហ័ស។ ចង់ដឹងថា Roy Cheung ជះរាងសង្ហាខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង