×

ទោះមិនទាន់មានដំណឹងរៀបការតែ Fang Bingbing ផ្អែមល្ហែមខ្លាំងជាមួយមិត្តប្រុសជាអ្នកជំនួញ

តៃវ៉ាន់៖ Fang Bingbing បានប្រកាសមានស្នេហាថ្មីជាផ្លូវការកាលពីខែមិថុនា ឆ្នាំមុនជាមួយបុរសម្នាក់ជាអ្នកជំនួញដែលសារព័ត៌មានធ្លាប់ប្រមាញ់បានរូបថតអ្នកទាំង២ស្និទ្ធស្នាលគ្នានៅទីសាធារណៈផងដែរ។ បុរសដែលជាមិត្តប្រុសរបស់តារាស្រីត្រកូល Fang រូបនេះតែងបង្ហាញការយកចិត្តទុកដាក់លើតារាស្រីត្រកូល Fang រូបនេះជាខ្លាំង នេះបើតាមរូបភាពកន្លងមកដែលអ្នកសារព័ត៌មានប្រមាញ់បាន។

ពាក្យចចាមអារ៉ាមបាននិយាយថា អ្នកទាំង២កំពុងត្រៀមរើផ្ទះមកនៅជាមួយគ្នា ខណៈសារព័ត៌មានខ្លះបានចុះផ្សាយថាម្តាយរបស់ Fang Bingbing មិនយល់ស្របនឹងស្នេហារបស់ពួកគេឡើយដោយសារមិត្តប្រុសរបស់នាងធ្លាប់មានគ្រួសារ និងមានកូនទៀតផង ដូចនេះហើយទើបដំណឹងរៀបការរបស់អ្នកទាំង២មិនទាន់លេចឮឡើងបែបនេះ។

ទោះជាយ៉ាងណា ក្រលេកមើលពីទំនាក់ទំនងរបស់ Fang Bingbing និងគូស្នេហ៍កាន់តែរឹងមាំ និងផ្អែមល្ហែមខ្លាំងឡើងបើទោះជាមានព័ត៌មានចចាមអារ៉ាមអវិជ្ជមានខ្លះក៏ដោយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង