×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

PSG ធ្លាក់ចេញពីការប្រកួត French Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយ

ក្រុមយក្សបារាំង Paris Saint-Germain ដែលជាជើងឯកពានរង្វាន់ French Cup ១៤សម័យកាល បានចាញ់ក្រុម Olympique de Marseille ក្នុងលទ្ធផល ២-១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃកម្មវិធី French Cup នៅកីឡដ្ឋាន Stade Vélodrome កាលពីយប់មិញ។

អតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Alexis Sanchez បានស៊ុតបញ្ចូលទីគ្រាប់បើកឆាកឱ្យក្រុមម្ចាស់ផ្ទះនាំមុខដោយការទាត់បាល់ប៉េណាល់ទីនៅនាទីទី៣១ បន្ទាប់ពីកំហុសរបស់ Sergio Ramos លើ Cengiz Under។

ប៉ុន្តែ Ramos បានលុបលាងកំហុសវិញ ដោយបានរកគ្រាប់តាមស្មើនៅនាទីទី៤៥បូក២ ប៉ុន្តែ Marseille បានយកឈ្នះតាមរយៈការស៊ុតបញ្ចូលទីដោយខ្សែបម្រើអ៊ុយក្រែន Ruslan Malinovskyi នៅនាទីទី៥៧។

Lionel Messi និង Neymar បានព្យាយាមរកគ្រាប់តាមស្មើ តែមិនបានសម្រេចនោះទេ។ Marseille ដែលឈរនៅលេខ២ ក្នុងក្របខណ្ឌ Ligue 1 តាមពីក្រោយក្រុមកំពូលតារាង PSG បានឈ្នះពាន French Cup លើកចុងក្រោយរបស់ខ្លួន កាលពីរដូវកាល១៩៨៨-៨៩។

ក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្តងទៀត នៅថ្ងៃទី ២៦ ខែកុម្ភៈ ក្នុងការប្រកួតលីគនៅក្នុងដីរបស់ Marseille ដែលតាមពីក្រោយ PSG ចំនួន ៨ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង