×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Madrid យកឈ្នះAl Ahlyឈានទៅវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup

Real Madrid បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីពី Vinicius Jr, Federico Valverde, Rodrygo និង Sergio Arribas ធានាបានជ័យជម្នះ ៤-១ លើក្រុមមកពីប្រទេសអេហ្ស៊ីប Al Ahly ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលរៀបចំឡើងនៅប្រទេសម៉ារ៉ុក កាលពីយប់មិញ។

ទោះគ្មានកីឡាករសំខាន់ៗជាច្រើនក៏ដោយ ក៏ Real Madrid បានព្យាយាមទម្លាយប្រព័ន្ធការពាររបស់ Al Ahly ដោយបានបើកការស៊ុតបញ្ចូលទីនៅតង់ទីមួយដោយ Vinicius ។ Real បានបន្តការនាំមុខ បន្ទាប់ពីការសម្រាកវគ្គទីមួយ នៅពេលដែល Valverde ទាត់ចូលទៅក្នុងសំណាញ់ទីពីបាល់ Rebound ។

Al Ahly ទទួលបានបាល់ប៉េណាល់ទី ហើយខ្សែការពារ Ali Maaloul ធ្វើបានសម្រេចនៅនាទីទី ៦៥។ Luka Modric របស់ Real Madrid បានខកខានក្នុងការការស៊ុតបាល់ប៉េណាល់ទី ប៉ុន្តែ Rodrygo និងកីឡាករបម្រុង Arribas បានបន្ថែមគ្រាប់បាល់សម្រាប់ក្រុមអធិរាជស។

Real នឹងត្រូវជួបជាមួយក្រុម Al Hilal របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Rabat នាថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ វេលាម៉ោង២រំលងអធ្រាត្រ។ Al Hilal បានយកឈ្នះម្ចាស់ជើងឯកអាមេរិកខាងត្បូង Flamengo ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង