×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ten Hag រិះគន់កូនក្រុមក្រោយMan Utdស្មើជាមួយLeeds

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយថាកីឡាកររបស់គាត់ “មិនទាន់រួចរាល់” ដើម្បីចាប់ផ្តើមនៅដើមវគ្គទីមួយ និងវគ្គទីពីរ បន្ទាប់ពីស្មើ ២-២ ជាមួយ Leeds United ។

Leeds ស៊ុតបញ្ចូលទីក្រោយកញ្ចែរផ្លុំបាន 55 វិនាទីក្នុងវគ្គទីមួយ ហើយគ្រាប់ទីពីររបស់ពួកគេធ្វើបានសម្រេចនៅក្នុង 3 នាទី នៃដើមវគ្គទីពីរ Old Trafford ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់ Marcus Rashford និងកីឡាករបម្រុង Jadon Sancho រកបានមួយពិន្ទុសម្រាប់ United ។ ប៉ុន្តែ Ten Hag មិនពេញចិត្តនឹងការចាប់ផ្ដើមរបស់ក្រុមរបស់គាត់ឡើយ។

Ten Hag បាននិយាយថា៖ “ច្បាស់ណាស់ នៅដើមវគ្គនីមួយៗពួកយើងមិនទាន់ត្រៀមខ្លួនរួចរាល់ទេ”។ “ខ្ញុំបានប្រាប់ពួកគេនៅពេលសម្រាកវគ្គទីមួយថា ‘ពួកយើងមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ ត្រូវកែចំណុចនេះឡើងវិញ’ ហើយបន្ទាប់មកយើងចេញទៅ [ហើយរបូតគ្រាប់ម្តងទៀត] ហើយនោះគឺជាចំណុចដែលត្រូវកែតម្រូវ។ ខ្ញុំមានការខកចិត្តដែលយើងបានចាញ់នៅក្នុង នាទីដំបូងនៃវគ្គនីមួយៗ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង