×

តោះៗ! កុំភ្លេចចូលរួមកម្សាន្តទាំងអស់គ្នាជាមួយកម្មវិធី “Saturday Night Live, Let’s Party” ផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ CTN ថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ កម្មវិធីប្រគំតន្ត្រីដ៏ធំ “Saturday Night Live, Let’s Party” បានវិលត្រលប់មកវិញសាជាថ្មីជាមួយនឹងវត្តមានតារាចម្រៀងជាច្រើនរូបពោរពេញដោយទឹកដមសំនៀមពីរោះរណ្តំមានទាំងបទចម្រៀងមនោសញ្ចេតនា និងបទរាំញាក់កន្ត្រាក់អារម្មណ៍កក្រើកឆាកតែម្តង។ សប្តាហ៍នេះនឹងមានវត្តមានតារាចម្រៀង កញ្ញា សាខុម រចនា លោកមនោរិទ្ធ កញ្ញាជូជូ លោកសាល បាទី កញ្ញាម៉ីម៉ី លោកទីកូ ក្រុមតារាចម្រៀងរ៉េប នឹងចូលរួមអង្រួនឆាកតន្ត្រីក្នុងសប្តាហ៍នេះ។

ពីកម្មវិធីក៏មានឌីជេដ៏ល្បីដែលនឹង Remix បទចម្រៀងនាំអារម្មណ៍ទស្សនិកជនឡើងរាំសប្បាយភ្លេចអស់ទុកកង្វល់ផងដែរ។ ជាងនេះទៅទៀត ទស្សនិកជនថែមទាំងអាចចូលរួមទស្សនា និងរាំសប្បាយជាមួយកម្មវិធី “Saturday Night Live, Let’s Party” ដោយសេរីនៅស្ថានីយទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង