×

លែងលះបាន ២ឆ្នាំ ពេលនេះធ្លាយរូប Bill Gates បណ្តើរមិត្តស្រីថ្មីជាសាធារណៈ

កម្សាន្ត៖ យោងតាមប្រភពសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីលែងលះជាមួយភរិយាបានរយៈពេល ២ឆ្នាំមកពេលនេះមហាសេដ្ឋី Bill Gates កំពុងមានទំនាក់ទំនងថ្មីជាមួយលោកស្រី Paula Hurd ដែលតាមប្រភពបានឱ្យដឹងថា អ្នកទាំង២បានទាក់ទងគ្នារយៈពេលជាង ១ឆ្នាំមកហើយ។

Paula Hurd គឺភរិយារបស់នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាដ៏មានឥទ្ធិពលម្នាក់នៅអាមេរិកលោក Mark Hurd ប៉ុន្តែគួរឱ្យស្តាយដែលកាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅលោកបានទទួលមរណភាពក្នុងវ័យ ៦២ឆ្នាំដោយសារជំងឺមហារីកចោលទ្រព្យសម្បត្តិប្រមាណ ៥០០លានដុល្លារ។

គួរបញ្ជាក់ដែរថា ជារឿយៗគូស្នេហ៍វ័យចំណាស់មួយនេះតែងបណ្តើរគ្នាទៅទស្សនាកម្មវិធីកីឡាជាមួយគ្នា និងបង្ហាញភាពស្និទ្ធស្នាលផងនោះកំពុងទទួលបានការចាប់អារម្មណ៍លើរូបភាពដែលត្រូវបានចែកចាយលើបណ្តាញសង្គមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង